ពិធីបុណ្យក្នុងព្រះពុទ្ធសាសនា

ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមព្រះមរមរាជានុញ្ញាតដ៌ខ្ពង់ខ្ពស់ជាទីបំផុត ក្រាបបង្គំថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជភាពជាតិខ្មែរ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់ជាទីបំផុត ដែលទ្រង់យាងសោយទីវង្គតក្នុងព្រះជន្មាយុ ៩០ វស្សា នៅថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ វេលាម៉ោង ១:២០ នាទី ទៀបភ្លឺ ដោយជរាពាធ។ ឥទំ វោ បុញ្ញំ មហាវីររាជស្ស ហោតុ សុខិតោ ហោតុ មហាវីររាជា ក្នុងថ្ងៃប្រកបដោយទុក្ខក្រៀបក្រំនេះ ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់ សូមលើកអញ្ជលី ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងបុណ្យកុសលគ្រប់យ៉ាងរបស់ទូលព្រះបង្គំ ខ្ញុំម្ចាស់ដែលបានបំពេញធ្វើមកហើយ សូមថ្វាយ ព្រះករុណាជាអម្ចាស់ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមព្រះមហាវីរក្សត្រទ្រង់ព្រះមេត្តាអនុមោទនានូវបុណ្យកុសលនេះ ហើយសូមព្រះអង្គទ្រង់សម្រេចនូវព្រះបរមសុខគ្រប់យ៉ាង និងបានបដិសន្ធិ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ ជាទីសក្ការៈដ៌ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលនូវមហាកុសលទាំងឡាយនេះ អំពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា។
  
​​ពិធីបុណ្យ
បុណ្យមាឃបូជា
បុណ្យពិសាខបូជា
បុណ្យចូលព្រះវស្សា
បុណ្យភ្ជំបិណ្ឌ
បុណ្យចេញព្រះវស្សា
បុណ្យកឋិនទាន
​​គេហទំព័រព៌ត័មាន
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo
Photo

ប្រស្នាពុទ្ធប្រវត្តិ

១ សំនូរ- ពុទ្ធប្រវត្តិគឺអ្វី?
ចំលើយ- គឺជារឿងរ៉ាវដែលពណ៍នាអំពីការaប្រព្រឹត្តរបស់ព្រះសមា្មសម្ពុទ្ធ។

២ សំនូរ- ការរៀនពុទ្ធប្រវត្តិមានប្រយោជន៏ដូចម្តេច?
ចំលើយ- មានប្រយោជន៏ជាសំខាន់ក្នុងការប្រតិបត្តិក្នុងព្រះពុទ្ធសាសនា ព្រោះពុទ្ធប្រវត្តិចង្អុលបំភ្លឺពុទ្ធចរិយាឪយឃើញជាក់ ស្តែងដូចគ្នានឹងប្រវត្តិ របស់ជាតិនិមួយៗអាចចង្អុលឪយឃើញថាមានដើមកំណើតមកដូចម្តេច ខ្លះ។ព្រះសម្ពុទ្ធជាគំរូល្អយ៉ាងវិសេសទ្រង់មានឧបាយនឹងរបៀបចាត់ការ ក្នុងករណីយកិច្ចដែលជាប្រយោជន៏ដល់ព្រះអង្គឯងទាំងជាប្រយោជន៏ដល់ សត្វដទៃ.ជនណាបានរៀនពុទ្ធប្រវត្តិចប់ហើយជននោះតែងបានដឹងនូវពុទ្ធ ចរិយាថាព្រះអង្គមានអាការល្អយ៉ាងណាខ្លះនេះទុកដូចជាបានឃើញគំរូ យ៉ាងល្អដែលជាហេតុធ្វើជីវិត្តរបស់ខ្លួនឪយមានប្រយោជន៏ទាំងប្រព្រឹត្ត ឪយត្រឹមត្រូវតាមគន្លងធម៌បានឯប្រយោជន៏នោះបើយ៉ាងហោចណាស់ ក៏គង់យក បែបយ៉ាងរបស់ព្រះអង្គ មកប្រើក្នុងកិច្ចការខាងផ្លូវលោក នេះបានខ្លះៗដូចយើងដែលខំព្យាយាមខំអត់ធន់យកតម្រាប់តាមព្រះ អង្គជាដើមៗមួយទៀតអ្នករៀនពុទ្ធប្រវត្តិកាលបានចេះដឹងរឿងរា់វរបស់ ព្រះអង្គច្បាស់លាស់ហើយរមែងស្គាល់គុណភាពរបស់ព្រះអង្គរឹតតែខ្លាំង ឡើងជាហេតុបណ្តុះបសាទស្សទ្ធាក្នុងព្រះអង្គឪយខ្លាំងក្លាឧបមាដូចយើង នឹករឭកដល់បុព្វបុរស ដែលបានធ្វើផលប្រយោជន៏ទុកក្នុងត្រកូលយើងៗ នឹករលឹកឃើញ គុណនៃលោកនោះ ជាហេតុឪយ យើងយកតម្រាប់តាម លំអានរបស់លោ។

៣ សំនូរ- ក្នុងពុទ្ធប្រវត្តិលោកចែកកាលចេញជាប៉ុន្មាន? គឺអ្វីខ្លះ?
រាប់ពីត្រឹមណាទៅដល់ត្រឹមណាហៅថាកាលអ្វី?

ចំលើយ- លោកចែកជា៣៖គឺបឋមពោធិកាល១ មជ្ឈិមពោធិកាល១ បច្ចិមពោធិកាល១រាប់ត្រឹមឆ្នាំដែលព្រះអង្គបានត្រាស់ដឹងមកដល់ឆ្នាំទី១៥ ហៅថាបឋមពោធិកាល១ រាប់ពីត្រឹមឆ្នាំទី ១៦ដល់ឆ្នាំទី៣០ហៅថា មជ្ឈិម ពោធិកាល១។ រាប់ពីឆ្នាំទី៣១ដល់ឆ្នាំ ទី៤៥ហៅថា បច្ចិមពោធិកាល១។

៤ សំនួរ- ពុទ្ធប្រវត្តិជាប់ទាក់ទងនឹងការប្រតិបត្តិក្នុងធម្មវិនយ័ដូចម្តេច ទៅបានជាលោកយកមករួមទុកក្នុងចំណែកមួយនៃការសិក្សា?
ចំលើយ- ពុទ្ធប្រវត្តិជាឫសគាស់នៃការប្រតិបត្តិ ជាតួយ៉ាងនៃសេចក្តី ប្រតិបត្តិក្នុងផ្លូវព្រះពុទ្ធសាសនា ជាឧបាយនាំឲ្យកើតសទ្ធាជ្រះថា្លក្នុង ព្រះរតនៈត្រៃឪយដុះគំនិតចង់ប្រតិបត្តិព្រះធម្មវិន័យដោយខ្លួនឯងមិន ចាំបាច់អ្នកណាបង្ខិតបង្ខំ។

៥ សំនួរ- សេចត្តីក្នុងពុទ្ធប្រវត្តិបើរួមឪយខ្លីមកមានប៉ុន្មានផ្លូវ? គឺផ្លូវអ្វីខ្លះ?
ចំលើយ- មាន៣ផ្លូវគឺ ផ្លូវ១ជាប់ទាក់ទងដោយរឿងរ៉ាវ,ផ្លូវ១ជាប់ ទាក់ទងដោយអភិនីហារ,ផ្លូវ១ជាប់ទាក់ទងដោយការប្រតិបត្តិធម៏។

៦ សំនួរ - បណា្តផ្លូវទាំង៣នេះតើផ្លូវណាអាចឪយសម្រេចផលដល់ អ្នកសិក្សាដូចម្តេច?
ចំលើយ- ផ្លូវដែលទាក់ទងដោយរឿងរ៉ាវអាចសំរេចផលដល់អ្នករៀនឪយ ដឹងរឿងរបស់ព្រះពុទ្ធ,ផ្លូវដែលទាក់ទងអភិនីហារអាចសំរេចផលដល់អ្នក រៀនឪយកើតសេចក្តីស្ញើចអសា្ចរ្យក្នុងពុទា្ធនុភាពទាំងឪយកើតសទ្ធាជ្រះថ្លា ចូលចិត្តក្នុងការប្រតិបត្តិធម័,ផ្លូវដែលជាប់ទាក់ទងដោយការប្រតិបត្តិធម៏ អាចឪយសំរេចផលដល់អ្នករៀនឪយដឹងសេចក្តីប្រព្រឹត្តិនឹង ហេតុផលតាម ពិតដ៏ល្អិតសុខុម។
៧ សំនួរ - ពុទ្ធភូមិមានប៉ុនា្មន?គឺអ្វីខ្លះ?
ចំលើយ- មាន៣គឺ បញ្ញាធិក១, សទ្ធាធិក១, វីរិយធិក១។

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo

Photo
   រក្សាសិទ្ធិគ្រប់យ៉ាងដោយ ទុយ វុឌ្ឍី ចេញផ្សាយឆ្នាំ ២០១៣
កែសម្រួលឡើងវិញដោយ៖ វ៉ន ណារ៉ូ ខែកុម្ភះ ឆ្នាំ២០២២